ក្រុមហ៊ុនខាងជំនាញធ្វើតេស្តសមត្ថភាពទូរសព្ទ Antutu
បានចាត់ទុកទូរសព្ទ iPhone 6s
ជាទូរសព្ទមានល្បឿនលឿនជាងគេប្រចាំឆ្នាំ២០១៥
បើទោះបីប្រៀបជាមួយនឹងទូរសព្ទដែល RAM ទំហំធំជាង និង CPU
ដែលលឿនជាងក្ដី។
iPhone 6s ដំណើរការដោយបន្ទះ Chip A9 ប្រភេទ dual core រួមជាមួយនឹង
RAM ទំហំ ២GB ប៉ុណ្ណោះ ។
ប៉ុន្តែវាទទួលបានពិន្ទុខ្ពស់ជាងទូរសព្ទលឿនលំដាប់ទីពីរ Huawei
Mate 8 ដែលមានបំពាក់បន្ទះ Chip Kirin 950 ប្រភេទ octa-core និងមាន
RAM ទំហំ ៣GB ឬ៤GB (Antutu
មិនបានបញ្ជាក់ទេថាបានធ្វើតេស្តលើម៉ូដែល ៣GB ឬ ៤GB នោះ)។
ពិន្ទុរបស់ iPhone 6s នេះទៀតសោតខ្ពស់ជាង Galaxy Note 5 ដល់ទៅ
៥៩% ដែលទូរសព្ទនេះបំពាក់ដោយបន្ទះ Chip Exynos 7420 ប្រភេទ
octa-core និងមាន RAM ទំហំ៤GB។
ចាប់តាំងពីបន្ទះ Chip 64-bit A7 បានលេចរូបរាងលើ iPhone 5s
នៅឆ្នាំ២០១៣ ក្រុមហ៊ុន Apple តែងនាំមុខគេខាងផ្នែកផលិតបន្ទះ
Chip ដែលមានល្បឿនលឿននិងប្រើប្រាស់ថាមពលតិច៕
No comments:
Post a Comment